កាលបរិច្ឆេទ: ១៣ មីនា ២០២៤ / សុខភាព / Author : Veng Thavong
ក្រោមគំនិតផ្តួចផ្តើមរបស់សហគ្រាសផលិតឱសថប៉េប៉េអឹម ក្រុមហ៊ុនប្រឹក្សាយោបល់ consulting Cabinet PMC Group ជំនាញផ្នែកការផ្លាស់ប្តូរភាពជាអ្នកដឹកនាំ និងផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំនៅទ្វីបអាហ្រ្វិក អឺរ៉ុប និងនៅមជ្ឈឹមបូព៌ា បានបើកវគ្គបណ្តុះបណ្តាលកាលពីខែកុម្ភៈស្តីពី «ការគ្រប់គ្រងក្រុមការងារដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់តាមរយៈការប្រើប្រាស់ឯកសារជំនួយមួយឈ្មោះថា ID-PMC People Management ដែលមានលក្ខណៈវិទ្យាសាស្រ្ត និងងាយស្រួលក្នុងការអនុវត្ត» ទៅដល់ឱសថការីក្រុម G60។ ក្រុមG60 ត្រូវបានបង្កើតឡើងដោយសហគ្រាសផលិតឱសថប៉េប៉េអឹមដើម្បីពង្រឹងកេរ្តិ៍ឈ្មោះផលិតផលរបស់ខ្លួននៅក្នុងតំបន់នេះដែលតំណាងឱ្យ ៤០% នៃទីផ្សារ។
ប្រធានបទនៃវគ្គបណ្តុះបណ្តាលត្រូវបានជ្រើសរើសឡើងក្នុងបំណងពង្រឹងសមត្ថភាពឱសថការីដើម្បីឈានទៅគ្រប់គ្រងក្រុមការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរជាងមុន។
ការយល់ដឹងពីគោលបំណង និងមធ្យោបាយសម្រាប់សម្រេចគោលដៅ និងការស្វែងយល់ពីតំណាក់កាលនីមួយៗនៃ ID-PMC People Management Canvas រួមបញ្ចូលទាំងការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនដើម្បីបង្កើតក្រុមការងារមួយដែលខ្លាំង និងមានប្រសិទ្ធភាព សុទ្ធសឹងជាចំណុចខ្លាំងនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។
ម្យ៉ាងវិញទៀត ឱសថការីដែលជាអ្នកដឹកនាំត្រូវបានជំរុញលើកទឹកចិត្តឲ្យស្វែងយល់កាន់តែច្បាស់ពីតួនាទីរបស់ខ្លួនតាមរយៈការសង្កេតមើលពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់ខ្លួន ស្វែងយល់ និងរៀនសូត្របន្ថែមពីការអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់ និងការអភិវឌ្ឍន៍របស់សហការី ដើម្បីឈានទៅបង្កើតក្រុមការងារមួយដែលអាចធ្វើការរួមគ្នាបាន សហការគ្នាបានល្អ ដើម្បីសម្រេចគោលដៅរួម ពោលគឺការអភិវឌ្ឍឱសថស្ថាន៕